Month: December 2018

បទចម្រៀងនៃសេចក្តីស្រឡាញ់ នៅនគរស្ថានសួគ៌

កាល​ពី​ឆ្នាំ ១៩៣៦ លោក​ប៊ីលី ហៀល(Billy Hill) ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង បាន​ចេញ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​មួយ​បទ ក្រោម​ចំណង​ជើង​ថា “សិរីល្អ​នៃ​សេចក្តី​ស្រឡាញ់”។ មិន​យូរ​ប៉ុន្មាន ប្រជា​ជាតិ​មួយ​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង អំពី​ក្តី​អំណរ នៅ​ក្នុង​ការ​ធ្វើ​នូវ​កិច្ចការ​ដ៏​តូច​មួយ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ៥០​ឆ្នាំ​ក្រោយ​មក លោក​ភីធ័រ សេតេរ៉ា(Peter Cetera) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដែល​មាន​ភាព​រ៉ូមិន​ទិក​ជាង​នេះ​ទៀត ក្រោម​ចំណង​ជើង​ដែល​ស្រដៀង​គ្នា។ ក្នុង​បទ​ចម្រៀង​នេះ គាត់​ស្រមៃ អំពី​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា និង​រៀន​សូត្រ​ជា​មួយ​គ្នា ដើម្បី​សិរីល្អ​នៃ​សេច​ក្តី​ស្រឡាញ់។

កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​ពិពណ៌​នា អំពី​បទ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ថ្មី​មួយ ដែល​ថ្ងៃ​មួយ គ្រប់​គ្នា​នៅ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី​នឹង​បន្លឺ​សម្លេង​ច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភ្លេង​ក៏​ចាប់​ផ្តើម​លេង ដោយ​ចង្វាក់​នៃ​ការ​សោក​សង្រេង។ លោក​យ៉ូហាន ដែល​ជា​អ្នក​អត្ថា​ធិប្បាយ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ក៏​បាន​យំ ដោយមិន​ឃើញ​មាន​នរណា​អាច​បើក​ក្រាំង​នោះ​បាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍​របស់​គាត់​ក៏​បាន​ភ្លឺ​ស្វាង ហើយ​ភ្លេង​ក៏​បាន​លាន់​ឡើងកាន់​តែ​ខ្លាំង​(ខ.១២-១៣) ខណៈ​ពេល​ដែល​លោក​យ៉ូហាន បាន​ស្គាល់​សិរីល្អ និង​រឿង​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់។​ មិន​យូរប៉ុន្មាន គាត់​ក៏​បាន​ឮ​ជីវិត​ទំាង​អស់​សរសើរ​ដំកើង​ព្រះ ដែល​ទ្រង់​ជា​ស្តេច​សិង្ហ​នៃ​ពូជ​អំបូរ​យូដា(ខ.៥) ហើយ​រាស្រ្ត​របស់​ទ្រង់​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ទ្រង់ ដោយ​ទ្រង់​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់ ដូច​កូន​ចៀម ដើម្បី​ជួយ​សង្រ្គោះ​យើង(ខ.១៣)។

ក្នុង​ទំនុក​ច្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត ដែល​យើង​ធ្លាប់​ច្រៀង យើង​ឃើញ​ថា សូម្បី​តែ​អំពើ​សប្បុរស ដ៏​សាមញ្ញ​មួយ​ ក៏​អាច​ត្រូវ​បាន​គេ​លើក​យក​មក​ពិពណ៌នា…

ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច

បន្ទាប់​ពី​ខ្ញុំ​បាន​យក​អំពូល​ភ្លើង​ជា​ច្រើន​ខ្សែ មក​ព័ទ្ធ​ជុំវិញ​ដើម​ណូអែល ខ្ញុំ​ក៏​បាន​យក​បូពណ៌​ផ្កា​ឈូក និង​ពណ៌​ខៀវ មក​ចង​នឹង​មែក​វា ហើយ​ដាក់​ឈ្មោះ​ឲ្យ​ដើម​នោះ​ថា ដើម​ណូអែល “នៃ​ក្តី​សង្ឃឹម ចំពោះ​ព្រះ​រាជ​បុត្រ​តូច”។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​រង់​ចំា​ទទួលកូន​ចិញ្ចឹម​ម្នាក់ ជាង​បួន​ឆ្នាំ​មក​ហើយ។ ពិត​ណាស់ យើង​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង នៅ​ថ្ងៃ​ណូអែល!

រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​មក​អធិស្ឋាន នៅ​ក្បែរ​ដើម​ណូអែល​នោះ ដោយ​រំឭក​ខ្លួន​ឯង អំពី​សេចក្តី​សប្បុរ​របស់​ព្រះ​អម្ចាស់។ នៅថ្ងៃ​ទី​២១ ធ្នូ យើង​ក៏​បាន​ទទួល​ដំណឹង​ថា យើង​នឹង​មិន​បាន​ទទួល​កូន​ចិញ្ចឹម​នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នោះ​ទេ។ ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ឈប់​នៅ​ពី​មុខ​ដើម​ណូអែល​នោះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់។ តើ​ព្រះ​ជា​ម្ចាស់នៅ​តែ​ស្មោះ​ត្រង់​ឬ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ?

នៅ​ពេល​ខ្លះ ព្រះ​ជា​ម្ចាស់​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន ឬ​លត់​ដំ​យើង ​ដោយ​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ខ្លះ​ទៀត ព្រះ​ទ្រង់​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ទ្រង់ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ការ​ទុក​ចិត្ត​ជា​ថ្មី ​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​កែ​តម្រង់​ប្រជា​ជន​អ៊ីស្រាអែល។ ការ​នោះពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់ បាន​ជា​គាត់​ពោល​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ”(៣:១៣)។ ក្នុង​ពេល​ដ៏ពិបាក​នោះ លោក​យេរេមា ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​ថ្លែង​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់(ខ.២២-២៣)។

ខ្ញុំ​ក៏​បាន​ទុក​ឲ្យ​ដើម​ណូអែល​នៅ​បន្ត​ឈរ​នៅ​ទីនោះ​ទៀត បន្ទាប់​ពី​ថ្ងៃ​ណូអែល​បាន​កន្លង​ផុត​ទៅ​ ហើយ​ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន​នៅពេល​ព្រឹក​ដូច​រាល់​ដង។ ទី​បំផុត នៅ​ចុង​សប្តាហ៍​នៃ​ថ្ងៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

គ្មានអាថ៌កំបាំងអ្វីទេ

មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ម្នាក់ បាន​សារ​ភាព​ថា គាត់​មិន​បាន​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ​ទេ។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់រៀប​រាប់ អំពី​ការ​រស់​នៅ​របស់​គាត់ ដែល​មាន​ភាព​ស្រណុក​ស្រួល និង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន តែ​វា​នៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ត។ គាត់​ថា គាត់​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ហើយ​ថែម​ទាំង​ខំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ តែ​នៅ​តែ​មិន​អាច​ធ្វើ​បាន។ គាត់​ថា អ្វី​ៗ​ដែល​គាត់​ចង់​ធ្វើ ហាក់​ដូច​ជា​ធ្វើ​មិន​កើត ហើយ​ការ​អ្វី​ដែល​គាត់​ចង់​ឈប់​ធ្វើ បែរ​ជា​នៅ​តែ​បន្ត​ធ្វើ​ទៀត។

ដោយសារ​គាត់​ឃើញ​ជីវិត​ខ្ញុំ​ខុស​ប្លែក​ពី​គាត់ គាត់​ក៏​បាន​សួរ​ខ្ញុំ ដោយ​ស្មោះ​ត្រង់​ថា “តើ​អ្នក​មាន​អាថ៌​កំបាំង​អ្វី?” ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ប្រាប់​គាត់​ថា “ខ្ញុំ​គ្មាន​អាថ៌​កំបាំង​អ្វី​ទេ។ ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​រស់​នៅ ឲ្យ​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ព្រះ គឺ​មិន​ខុស​ពី​អ្នក​ឡើយ ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ”។

ខ្ញុំ​ក៏​បាន​ដក​ព្រះ​គម្ពីរ​ចេញ​មក ហើយ​បើក​ឲ្យ​គាត់​មើល​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់ ពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ រ៉ូម ៧:១៥។ បទ​គម្ពីរ​នេះ​មាន​អត្ថន័យ​ជា​ពិសេស ដែល​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ដែល​កំពុង​ស្វែង​រក​ព្រះ ក៏​ដូច​ជា​គ្រីស្ទ​បរិស័ទ ដែល​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ តែ​នៅ​តែ​បរា​ជ័យ។ បទ​គម្ពីរ​នេះ​ប្រហែល​ជា​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ផង​ដែរ។ បើ​ដូច្នោះ​មែន អ្នក​ត្រូវ​ដឹង​ថា សាវ័ក​ប៉ុល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ផ្ចុង​ផ្តើម​នៃ​សេចក្តី​សង្រ្គោះ និង​ការ​ផ្លាស់​ប្រែ​របស់​យើង ដែល​កើត​មាន​បន្ទាប់​ពី​យើង​បាន​ទទួល​សេចក្តី​សង្រ្គោះ​(៧:២៥-៨:២)។ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ បាន​ជា​យើង​មិន​ចាំ​បាច់​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ល្អ ដើម្បី​រំដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប​ឡើយ។

បាប​គឺ​ជា​រនាំង​នៅ​ចន្លោះ​យើង​នឹង​ព្រះ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​បាន​ដក​ចេញ ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រាល់​គ្នា ទទួល​សេចក្តី​សង្រ្គោះ និង​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ឲ្យ​កើត​មាន​ក្នុង​ការ​លូត​លាស់​របស់​យើង។ ព្រះ​អង្គ​បាន​គោះ​ទ្វារ​ចិត្ត​យើង​ហើយ។ សូម​បើក​ទ្វារ​ចិត្ត…

ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ

មាន​ពេល​មួយ​ឡាន​របស់​ស្វាមី​ខ្ញុំ ដេរ​មិន​ឆេះ។ មើល​ទៅ​ជាង​ឡាន ដែល​មក​ជួស​ជុល​ឡាន មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​ពេក មិន​អាច​ជួស​ជុល​បាន​ទេ។ ស្វាមី​របស់​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​គាត់ ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ប្រាប់​ខ្ញុំ​ថា “គាត់​នៅ​ក្មេង​ណាស់”។ ពេល​ដែល​ខ្ញុំ​ដឹង​ថា សា្វមី​ខ្ញុំ​មិន​ទុក​ចិត្ត​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​អ្នក​ភូមិ​ណាសារ៉ែត ដែល​បាន​រអ៊ូរទាំ ពេល​ដែល​ពួក​គេ​មាន​មន្ទិល​ចំពោះ​ព្រះ​យេស៊ូវ។

ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន ក្នុង​សាលា​ប្រជុំ ពួក​គេ​ក៏​បាន​សួរ​គ្នា​ថា “តើ​គាត់​មិន​មែន​ជា​កូនរ​បស់​ជាង​ឈើ​ទេ​ឬ​អី?”(ម៉ាថាយ ១៣:៥៥)។ ពួក​គេ​ក៏​បាន​ចំអក​ឲ្យ​ទ្រង់ ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា បុគ្គល​ម្នាក់ ដែល​ពួក​គេ​បាន​ស្គាល់​នោះ បាន​ប្រោស​ជម្ងឺ និង​បង្រៀន​ព្រះ​បន្ទូល បាន​ជា​ពួក​គេ​ចោទ​សួរ​ថា “តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក?”(ខ.៥៤)។ ពួក​គេ​មិន​បាន​ជឿ​ព្រះ​យេស៊ូវ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ការ​រវាត​ចិត្ត ពេល​ដែល​ពួក​គេ​ដឹង​ថា ទ្រង់​មាន​អំណាច នៅ​ក្នុង​ការ​បង្រៀន និង​ធ្វើ​ការ​អស្ចារ្យ(ខ.១៥,៥៨)។

នៅ​ក្នុង​ការ​រស់​នៅ​ធម្មតា ប្រចាំ​ថ្ងៃ យើង​ក៏​ប្រហែល​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ប្រាជ្ញា និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​មិន​បាន​រំពឹង​ឲ្យ​ទ្រង់​ជួយ​យើង យើង​ក៏​បាន​បាត់​ឱកាស​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដែល​នាំ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​(ខ.៥៨)។

សូម​ត្រឡប់​មក​រឿង​របស់​ខ្ញុំ​វិញ។ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា ជំនួយ​ដែល​គាត់​ត្រូវ​ការ ​គឺ​កំពុង​តែ​ឈរ​នៅ​ពី​មុខ​គាត់​ស្រាប់​ហើយ។ ទី​បំផុត ស្វាមី​ខ្ញុំ​ក៏​ព្រម​ទទួល​ជំនួយ​ពី​យុវជន​ម្នាក់​នោះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​អាគុយ​ឡាន​ចាស់​របស់​យើង។ គាត់គ្រាន់​តែ​មួល​ខ្ចៅ​តែ​បន្តិច ម៉ាស៊ីន​ឡាន​ក៏​មាន​ដំណើរ​ការ​ឡើង​វិញ ដោយ​បន្លឺ​សម្លេង និង​បញ្ចេញ​ពន្លឺ​អំពូល​ភ្លើង​របស់​វា។ ស្វាមី​ខ្ញុំក៏​បាន​និយាយ​ថា “វា​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ឡើង ដូច​នៅ​ថ្ងៃ​ណូអែល​អញ្ចឹង”។…

ជាកម្មសិទ្ធរបស់ព្រះអម្ចាស់

សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។

អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។

អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​ថ្លែង​ដោយ​ទំនុក​ចិត្ត​ថា ពួក​គេ​ជា “របស់​ផង​ព្រះ​អម្ចាស់”។ យើង​ជា​រាស្ត្រ ជា​ចៀម…

សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ

មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត តាម​សេចក្តី​សញ្ញា​ដែល​បាន​តាំង​នឹង​ព្រះ​ជា​ម្ចាស់ គឺ​សេចក្តី​ស្រឡាញ់ ដែល​ស្មោះ​ត្រង់ និង​ស្មោះ​ស្ម័គ្រ។ សូម្បី​តែ​នៅ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ធ្វើ​អំពើ​បាប…

ព្រះដ៏អស់កល្ប

កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​រក​ស៊ី​ទិញ​លក់​ផ្ទះ ដើម្បី​ចិញ្ចឹម​ជីវិត បាន​ទទួល​មរណៈ​ភាព ដោយ​សារ​ជម្ងឺ​មហា​រីក។ ពេល​ដែល​ខ្ញុំ និង​ស៊ូ(Sue)ភរិយា​របស់​ខ្ញុំ ជជែក​គ្នា​អំពី​អ្នក​ស្រី​ផាតស៊ី(Patsy) ភរិយា​របស់​ខ្ញុំ​ក៏​បាន​រំឭក​ថា ជា​ច្រើន​ឆ្នាំកន្លង​ទៅ អ្នក​ស្រី​ផាតស៊ី​បាន​នាំ​បុរស​ម្នាក់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​យើង។

យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​យើង​នឹក​ចាំ​ថា អ្នក​ស្រី​ផាតស៊ី មិន​គ្រាន់​តែ​ជួយ​ក្រុម​គ្រួសារ​ជា​ច្រើន ឲ្យ​រក​បាន​ផ្ទះ​ដ៏​ល្អ​សម្រាប់​រស់​នៅ​ក្នុង​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជួយ​អ្នក​ដទៃ ឲ្យ​រក​បាន​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​ផង​ដែរ។

ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រៀម​ខ្លួន សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស ​ចំពោះ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២)។

យើង​ចង់​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត ក្នុង​ជីវិត​នេះ គឺ​កន្លែង​ដ៏​ពិសេស សម្រាប់​ក្រុម​គ្រួសារ​យើង​បរិភោគ​អាហារ គេង និង​នៅ​ជុំ​គ្នា យ៉ាង​មាន​សុភ​មង្គល។ ប៉ុន្តែ ចូរ​យើង​គិត​ស្រមៃ​ថា យើង​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ជីវិត​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ក៏​បាន​ឃើញ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​យើង។ តើ​ពេល​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា? ចូរ​យើង​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ប្រទាន​យើង ឲ្យ​មាន​ជីវិត “ពេញ​បរិបូរ”(យ៉ូហាន ១០:១០) ដែល​រាប់​បញ្ចូល​ព្រះ​វត្ត​មាន គង់​នៅ​ជា​មួយ​យើង នៅ​ពេល​សព្វ​ថ្ងៃ និង​វត្ត​មាន​របស់​យើង នៅ​ជា​មួយ​ទ្រង់ នៅ​ពេល​ក្រោយ​ទៀត ក្នុង​កន្លែង​ដែល​ទ្រង់​កំពុង​រៀប​ចំ​ឲ្យ​យើង(១៤:៣)។

ពេល​យើង​គិត​អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ត្រៀម​ទុក…

ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​ដែល​ជា​បេសកជន​មក​ពី​សហរដ្ឋ​អាមេរិក យក​ទៅ​ចិញ្ចឹម ហើយ​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​ពី​ក្រុម​គ្រួសារ​គាត់​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ក៏​បាន​ចាប់​ផ្តើម​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ប៉ុន្តែ គាត់​ក៏​បាន​បោះ​បង់​ការ​សិក្សា។ ក្រោយ​មក គាត់​ក៏​បាន​ចូល​ធ្វើ​ទាហាន ដែល​បាន​នាំ​ឲ្យ​គាត់​មាន​លទ្ធ​ភាព​បង់​ថ្លៃ​មហាវិទ្យា​ល័យ ហើយ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ ក្នុង​ពេល​ដ៏​ពិបាក ដោយ​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​តួនាទី​ដ៏​ពិសេស​មួយ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​និពន្ធ និង​កែ​សម្រួល​សៀវភៅ​គ្រីស្ទ​បរិស័ទ ដែល​កំពុង​តែ​បម្រើ​ប្រិយ​មិត្ត​អ្នក​អាន​អន្តរ​ជាតិ។

ភរិយា​របស់​គាត់ ក៏​មាន​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ គាត់​បាន​ប្រឡង​ធ្លាក់​ថ្នាក់​គីមី​វិទ្យា ក្នុង​អំឡុង​ឆ្នាំ​ទី​មួយ នៅ​មហា​វិទ្យាល័យ ដោយ​សារ​គាត់​ត្រូវ​លេប​ថ្នាំ​ដែល​ធ្វើ​ទុក្ខ​ខ្លាំង ដើម្បី​ព្យាបាល​ជម្ងឺ​ស្កន់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន គាត់​ក៏​បាន​ផ្លាស់​ប្តូរ ពី​ការ​សិក្សា​វិទ្យា​សាស្ត្រ ទៅ​ជា​ការ​សិក្សា​ភាសា​គ​របស់​អាមេរិក ដែល​ងាយ​ស្រួល​រៀន​ជាង​គីមី​វិទ្យា។ ពេល​ដែល​គាត់​រំឭក​អំពី​រឿង​នេះ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ដែល​ប្រសើរ​ជាង​មុខ”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​នាំ​មនុស្ស​គ​ថ្លង់​ជា​ច្រើន ឲ្យ​ទទួល​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ តាម​រយៈ​ភាសា​គ។

តើ​នៅ​ពេល​ខ្លះ អ្នក​ធ្លាប់​ឆ្ងល់​ថា ព្រះ​កំពុង​តែ​ដឹក​នាំ​អ្នក​ទៅ​កន្លែង​ណា​ទេ?  បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១៦ បាន​ទទួល​ស្គាល់ព្រះហស្ត​ដ៏​មាន​ចេស្តា ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង យ៉ាង​ដូច​នេះ​ថា “ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ”។ យើង​មិន​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រើ​កាលៈ​ទេសៈ​នៃ​ជីវិត​យើង​ យ៉ាង​ដូច​ម្តេច​ខ្លះ​ទេ ប៉ុន្តែ យើង​អាច​សម្រាក…

ថ្ងៃណូអែលដ៏ឯកោ

មាន​ពេល​មួយ ខ្ញុំ​មាន​ភាព​ឯកោ​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ក្នុង​ខ្ទម​របស់​ជីតា​ខ្ញុំ នៅ​ក្បែរ​ក្រុង​សាកូហ្គូ នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ហ្កាណា។ កាល​នោះ ខ្ញុំ​មាន​អាយុ​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​ខ្ញុំ កំពុង​តែ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ ចម្ងាយ​រាប់​ពាន​គីឡូ​ម៉ែត្រ។ កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​តែង​តែ​នៅ​ជា​មួយ​ពួក​គេ និង​នៅ​ជា​មួយ​មិត្ត​ភក្តិ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ធ្វើ​ឲ្យ​ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល តែង​តែ​មាន​ភាព​ធំ​ដុំ និង​សប្បាយ​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ បុណ្យ​ណូអែល នៅ​ឆ្នាំ​នោះ​មាន​ភាព​ស្ងាត់​ស្ងៀម និង​ឯកោ​ណាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​គេង​លើ​កន្ទេល ដែល​បាន​ក្រាល​ពី​លើ​កម្រាល​ឥដ្ឋ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​ចម្រៀង​ប្រចាំ​តំបន់​មួយ​បទ ដែល​គេ​ច្រៀង​ថា “ឆ្នាំ​ចាស់​បាន​ចប់​ហើយ បុណ្យ​ណូអែល​បាន​មក​ដល់ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ចាប់​កំណើត​ហើយ។ សូម​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ បាន​កើត​មាន ដល់​មនុស្ស​គ្រប់​គ្នា”។ ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ចម្រៀង​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​ទួញ​យំ។

ជី​ដូន​របស់​ខ្ញុំ​ក៏​បាន​ចូល​មក ហើយ​សួរ​ខ្ញុំ​ថា “តើ​ចៅ​កំពុង​ច្រៀង​បទ​អី​ហ្នឹង?” កាល​នោះ តា​យាយ​របស់​ខ្ញុំ មិន​ដឹង​ថា បុណ្យ​ណូអែល​ជា​បុណ្យ​អ្វី​ទេ ហើយ​ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ទ​ដែរ។ ដូច​នេះ​ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ប្រាប់​ពួក​គាត់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង អំពី​បុណ្យ​ណូអែល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជម្នះ​ភាព​ឯកោ​របស់​ខ្ញុំ។

កាល​ស្តេច​ដាវីឌ នៅ​ក្មេង​ ទ្រង់​ធ្លាប់​នៅ​យាម​សត្វ​ចៀម​តែ​ម្នាក់​ឯក ហើយ​ជួន​កាល​មាន​សត្វ​សាហាវ​មក​រំខាន។ ពេល​នោះ ក្មេង​គង្វាល​ចៀម​ម្នាក់​នេះ ក៏​បាន​ជួប​ភាព​ឯកោ​ផង​ដែរ។ ទ្រង់​មាន​ភាព​ឯកោ មិន​មែន​តែ​នៅ​ពេល​នោះ​ប៉ុណ្ណោះ​ទេ។ នៅ​ពេល​ក្រោយ​មក​ទៀត…

ដៃដែលចាំជួយជ្រោង

កូន​ៗ​របស់​ខ្ញុំ​អរសប្បាយ នឹង​ការ​ជិះ​ស្គី​លើ​ទឹក​កក ដ៏​រំភើប​រីក​រាយ នៅ​ក្រោយ​ផ្ទះ ក្នុង​អំឡុង​ពេល​រដូវ​រងា នៅ​រដ្ឋ​អីដាហូ។ កាល​ពួក​គេ​នៅ​ក្មេង ការ​រៀន​ជិះ​ស្គី​មាន​ឧប​ស័គ្គ​ជា​ច្រើន បាន​ជា​ខ្ញុំ​ពិបាក​នឹង​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បោះ​ជំហាន ទៅ​លើ​ផ្ទៃ​ខាង​លើ​នៃទឹកកក ព្រោះ​ពួក​គេ​ដឹង​ថា ការ​ដួល​នៅ​លើ​ទឹក​កក អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ។ ពេល​ណា​ពួកគេ​រអិល​ជើង​ ខ្ញុំ ឬ​ស្វាមី​របស់​ខ្ញុំ តែង​តែ​ឈោង​ទៅ​ចាប់​ពួក​គេ ឲ្យ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ឡើង​វិញ។

ការ​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង ពេល​យើង​ដួល​ចុះ គឺ​ជា​រង្វាន់ ឬ​អំណោយ​នៃ​ការ​ជួយ ដូច​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ​សាស្តា។ ការ​មាន​គ្នា សម្រាប់​ធ្វើ​ការ​ជា​មួយ ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធិ​ភាព​(៤:៩) ហើយ​មិត្ត​សំឡាញ់​នាំ​មក​នូវ​ភាព​កក់​ក្តៅ សម្រាប់​ជីវិត​យើង​។ ពេល​ណា​យើង​ជួប​ឧប​ស័គ្គ ការ​មាន​នរណា​ម្នាក់ មក​នៅ​ក្បែរ​យើង ដើម្បី​ផ្តល់​ជំនួយ​ជាក់​ស្តែង និង​ជំនួយ​ផ្លូវ​ចិត្ត គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ ទំនាក់​ទំនង​ដូច​នេះ អាច​ផ្តល់​ឲ្យ​យើង នូវ​កម្លាំង គោល​បំណង និង​ការ​កម្សាន្ត​ចិត្ត។

ពេល​ដែល​យើង​ដួល​ចុះ នៅ​លើ​ទឹកកក​ដ៏​ត្រជាក់​នៃ​ជីវិត ដែល​មាន​ទុក្ខ​លំបាក តើ​យើង​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង​ទេ? ព្រះ​ជា​ម្ចាស់ គឺ​ជា​អ្នក​ដែល​នៅ​ចាំ​ជួយ​យើង។ ពុំ​នោះ​ទេ ពេល​ដែល​នរណា​ម្នាក់ ត្រូវ​ការ​មិត្ត​ភក្តិ​ជួយ តើ​យើង​អាច​ជួយ​ជ្រោង​ពួក​គេ​ឡើង ដើម្បី​ធ្វើ​ជា​ការ​ឆ្លើយ​តប​របស់​ព្រះ​ជា​ម្ចាស់​ឬ​ទេ? កាល​ណា​យើង​ចំា​ជួយ​អ្នក​ដទៃ នោះ​ជា​ញឹក​ញាប់ យើង​ក៏​ច្រើន​តែ​រក​បាន​អ្នក​ជួយ​យើង​ផង​ដែរ។ ពេល​ណា​យើង​ហាក់​ដូច​ជា​គ្មាន​នរណា​នៅ​ក្បែរ ដើម្បី​ជួយ​យើង​ឲ្យ​ក្រោក​ឈរ​ឲ្យ​ត្រង់​ខ្លួន…